លោក Timothy D. Cook ឬលោក Tim Cook មានអាយុ 51 ឆ្នាំ កើតនៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 1960 ដោយបច្ចុប្បន្ននេះ មានតួនាទីជា CEO ប្រចាំក្រុមហ៊ុន Apple ជំនួសឲ្យលោក Steve Jobs ដែលបានលាចេញពីតំណែងកាលពីថ្ងៃទី 24 ខែ សីហា ឆ្នាំ 2011 មុននឹងលាចាកលោកនៅពេលបន្ទាប់។
ជីវិតផ្ទាល់ខ្លួន
លោក Tim Cook ធំធាត់ឡើងនៅក្រុងទីក្រុង Robertsdale រដ្ឋ Alabama ជិតទីក្រុង Mobile សហរដ្ឋអាមេរិក។ ឪពុករបស់គាត់ គឺជាបុគ្គលិកនៅកន្លែងសាងសង់នាវា ហើយម្តាយរបស់គាត់ គឺជាបុគ្គលិកធ្វើការតាមផ្ទះ(បុគ្គលិកដែលធ្វើការ ដោយពុំចាំបាច់ទៅក្រុមហ៊ុន)។
ការសិក្សា
លោក Tim Cook បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឯវិទ្យាល័យ Robertsdale និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្រ្ត ផ្នែកវិស្វកម្មឧស្សាហកម្មពីមហាវិទ្យាល័យ Auburn ក្នុងឆ្នាំ 1982។ មិនតែប៉ុណ្ណោះ លោក Tim Cook បានបន្តរៀន រហូតដល់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីសាលាជំនួញ Fuqua នៃសាកលវិទ្យាល័យ Duke ក្នុងឆ្នាំ 1988។
បទពិសោធន៍
- លោក Tim Cook ធ្លាប់ធ្វើការនៅក្រុមហ៊ុន IBM អស់រយៈពេល 12 ឆ្នាំ (ពីឆ្នាំ 1983-1994) ដោយកាន់តំណែងជានាយកគ្រប់គ្រង។
- កាន់តំណែងជា COO (Chief Operating Officer) នៅក្រុមហ៊ុន Intelligent Electronics ពីឆ្នាំ 1994-1997
- ក្រោយមក លោក Tim Cook បានចំណាយពេល 6 ខែ ដើម្បីធ្វើការនៅក្រុមហ៊ុន Compaq ដោយមានមុខនាទីជាអនុប្រធាន ហើយទទួលខុសត្រូវលើការស្វែងរក និងគ្រប់គ្រងផលិតផលទាំងអស់របស់ក្រុមហ៊ុន Compaq មុននឹងគាត់ត្រូវបានលោក Steve Jobs ជួលឲ្យមកធ្វើការនៅក្រុមហ៊ុន Apple ក្នុងឆ្នាំ 1998។
- ពេលចូលមកធ្វើការក្នុងក្រុមហ៊ុន Apple មុនដំបូង គាត់បានកាន់តួនាទីជាអនុប្រធាន ជាន់ខ្ពស់ដោយធ្វើការកែទម្រង់ប្រព័ន្ធការផលិត ដែលគ្មានប្រសិទ្ធភាព ហើយរៀបចំប្រព័ន្ធការគ្រប់គ្រងទំនិញសារជាថ្មីទាំងអស់ ដើម្បីកាត់បន្ថយការចាយវាយ ដែលច្រើនជ្រុលពេក។
- ក្នុងខែ មករា ឆ្នាំ 2007 លោក Tim Cook ត្រូវបានឡើងតំណែងជា COO (Chief Operating Officer) ប្រចាំក្រុមហ៊ុន Apple
- លោក Cook បានកាន់តំណែងជា CEO បានរយៈពេល 2 ខែ ក្នុងឆ្នាំ 2004 នៅពេលដែលលោក Steve Jobs សំរាកពីការងារ ដើម្បីទទួលការវះកាត់ និងព្យាបាលជម្ងឺមហារីកលំពែង។
- ក្នុងឆ្នាំ 2009 លោក Cook បានកាន់តំណែងជា CEO ម្តងទៀត ដោយក្នុងលើកនេះ លោកបានកាន់តំណែងជាច្រើនខែ ដោយសារលោក Steve Jobs បានសំរាកពីការងារ ដើម្បីវះកាត់ប្តូរថ្លើម។
- ក្នុងខែ មករា ឆ្នាំ 2011 គណៈកម្មាការរបស់ក្រុមហ៊ុន Apple បានអនុម័តការសុំសំរាក ដោយសារមានជម្ងឺឲ្យលោក Steve Jobs សារជាថ្មីម្តងទៀត។ ក្នុងកំឡុងពេលនោះ លោក Cook បានទទួលខុសត្រូវលើប្រតិបតិ្តការជាច្រើនរបស់ក្រុមហ៊ុន Apple។
- ដោយសារការលាលែងតំណែងរបស់លោក Steve Jobs ក្នុងថ្ងៃទី 24 ខែ សីហា ឆ្នាំ 2011 នោះ លោក Tim Cook ត្រូវបានស្នងតំណែងជា CEO បន្ទាប់ពីលោក Steve Jobs។
- ក្រៅពីកាន់តំណែងជា CEO ក្នុងក្រុមហ៊ុន Apple ហើយនោះ លោក Tim Cook ថែមទាំងមានតំណែងជាគណៈកម្មការប្រចាំក្រុមហ៊ុន Nike ផងដែរ។
តួនាទី និងសកម្មភាពផ្សេងៗក្នុងក្រុមហ៊ុន Apple
- លោក Tim Cook គឺជាដៃស្តាំ ដែលលោក Steve Jobs ទុកចិត្តបំផុត ហើយនៅពេលលោក Steve Jobs មានផែនការណ៍ធំក្នុងការធ្វើអ្វីមួយនោះ លោក Tim Cook គឺជាអ្នកគាំទ្រ និងព្យាយាមធ្វើផែនការណ៍នោះឲ្យបានសម្រេច។
- លោក Tim Cook បានកែសំរួលប្រព័ន្ធក្នុងការផលិតទំនិញរបស់ក្រុមហ៊ុន Apple រហូតធ្វើឲ្យគូប្រជែងមិនអាចតាមទាន់។
- ក្នុងឆ្នាំ 1997 ក្រុមហ៊ុន Apple បានខាតដើមទុនដល់ទៅ 1 កោដដុល្លារ ហើយលោក Tim Cook បានបញ្ជាឲ្យបិទរោងចក្រ និងឃ្លាំងទំនិញជាច្រើនកន្លែង ដែលដំណើរការ ដោយខាតដើមទុន រួចផ្លាស់ប្តូរទៅជួលរោងចក្រក្នុងតំបន់អាស៊ីឲ្យផលិតទំនិញវិញ ហើយធ្វើការប្រមូលទំនិញដោយខ្លួនឯង។ ហេតុនេះហើយ យើងសង្កេតឃើញថា ក្រោយៗមកនេះ រាល់ផលិតផលរបស់ក្រុមហ៊ុន Apple ទាំងអស់ ត្រូវបានបញ្ជូនដោយផ្ទាល់ពីរោងចក្រក្នុងប្រទេសចិនទៅកាន់ក្រុមហ៊ុន Apple ហើយពុំមានការស្តុកទំនិញទុកច្រើនដូចមុនទៀតឡើយ។
សន្ទរកថា
“ការសម្រេចចិត្តរួមការងារជាមួយក្រុមហ៊ុន Apple គឺជាការសម្រេចចិត្តដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ។˝ លោក Tim Cook បានថ្លែងពាក្យសម្តីនេះក្នុងពិធីទទួលបរិញ្ញាប័ត្រនៅមហាវិទ្យាល័យ Auburn។ លោក Tim Cook បានបន្តទៀតថា “រយៈពេលមិនដល់ 5 នាទីក្នុងការសម្ភាសន៍ការងារជាមួយលោក Steve Jobs ខ្ញុំបានសម្រេចចិត្តព្រមប្រថុយរួមការងារជាមួយក្រុមហ៊ុន Apple ព្រោះខ្ញុំចង់ធ្វើការជាមួយក្រុមហ៊ុន Apple។˝
ទ្រព្យសម្បតិ្ត និងកិត្តិសព្ទ
- ប្រាក់ចំណូលៈ 59,092,572ដុល្លារ
- ប្រាក់បំណាច់ឆ្នាំៈ 5 លានដុល្លារ
- មានសិទ្ធក្នុងការទិញភាគហ៊ុន ដោយមានចំនួនទឹកប្រាក់ 52,334,250 ដុល្លារ
- ជាប់ចំណាត់ថ្នាក់ជាបុគ្គល ដែលមានឥទិ្ធពលបំផុតចំណាត់ថ្នាក់លេខ 58 (រៀបចំដោយទស្សនាវដ្តី Forbes)
ចំណង់ចំណូលចិត្ត
លោក Tim Cook ជាបុគ្គល ដែលចូលចិត្តការហាត់ប្រាណ ដោយលោកតែងតែទៅដើរឡើងលើភ្នំ ជិះកង់ និងទៅក្លឹបហាត់ប្រាណជាញឹកញាប់។
ប្រវតិ្តក្រុមហ៊ុន Apple
- បង្កើតឡើងក្នុងថ្ងៃទី 1 ខែ មេសា ឆ្នាំ 1976
- ទីតាំងៈ Apple Campus ផ្លូវ Infinite Loop ទីក្រុង Cupertino រដ្ឋ California
- អ្នកបង្កើតៈ Steve Jobs, Steve Wozniak និងRonald Wayne
- បុគ្គលសំខាន់ៗ: លោក Tim Cook (CEO), លោក Arthur D. Levinson (ប្រធាន) និងលោក Jonathan Ive (រចនាម៉ូតផលិតផល)
- Steve Jobs (ប្រធានពីឆ្នាំ 1976-1985 និង CEO ពីឆ្នាំ 1997 ដល់ 2011)
- បុគ្គលិក 60 400 នាក់ (ទិន្នន័យឆ្នាំ 2011)
- ប្រាក់ចំណូលៈ 108.249កោដដុល្លារ (ទិន្នន័យឆ្នាំ 2011)
ព័ត៌មានពាក់ព័ន្ធ
- តើធ្វើយ៉ាងដូចម្ដេច ដើម្បីលុប OneDrive ចេញពី Explorer Windows 10?19 Apr 20180
Use the Windows key + R keyboard shortcut to open the Run command. Type regedit, and click OK to open the registr...Read more »
- Command Prompt in Windows 10 – Make it transparent!21 Mar 20180
The Command Prompt in Windows 10, conhost.exe, gets several new features.Not only does it get a new code, and improved editing features, yo...Read more »
- Windows បង្ហាញសារថា This copy of windows is not genuine ដោះស្រាយយ៉ាងណា?13 Oct 20160
ការដោះស្រាយសារ This copy of Windows is not genuine គឺមិនពិបាកទេ។ ប្រសិនបើលោកអ្នកតម្លើងប្រព័ន្ធប្រតិបត្តិការជាច្រើនខែ បន្ទាប់មកបង្ហាញសារr This copy of...Read more »
- ការកែច្នៃពី HDD ចាស់ៗ12 Oct 20160
<iframe width="854" height="480" src="https://www.youtube.com/embed/n7CA2orjnXY" frameborder="0" allowfullscreen></iframe>Read more »
- IPHONE 5 ICloud Unlock in Hardware12 Oct 20160
<iframe width="854" height="480" src="https://www.youtube.com/embed/wf1SVk8YIFk" frameborder="0" allowfullscreen></iframe>Read more »
Subscribe to:
Post Comments (Atom)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.