ថ្ងៃទី 16 ខែ មករា ឆ្នាំ 2012
សព្វថ្ងៃនេះ លោក Stephen Elop មានមុខនាទីជា CEO (Chief Executive Officer) ថ្មីប្រចាំនៅក្រុមហ៊ុន NOKIA ហើយលោកបានចូលមកទទួលតំណែងនេះកាលពីថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2010 ជំនួសឲ្យលោក Ollipekka Kallasvuo ដែលជា CEO ចាស់។
មុននឹងទទួលតំណែងជា CEO នៅក្រុមហ៊ុន Nokia លោក Stephen ធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុន Microsoft ពីខែ មករា ឆ្នាំ 2008 ដល់ខែ កញ្ញា ឆ្នាំ 2010 ហើយមានតួនាទីជាប្រធានផ្នែក Business Division ដោយទទួលខុសត្រូវលើ Software ទាក់ទងនឹងជំនួញ និង Microsoft Office។ មកដល់ខែ កុម្ភៈ ឆ្នាំ 2011 ក្រោយពេល ដែលគាត់បានឈានជើងចូលកាន់ក្រុមហ៊ុន Nokia បានមិនយូរប៉ុន្មានគាត់បានបង្កើតយុទ្ធសាស្រ្តថ្មីមួយ ដោយដឹកនាំក្រុមហ៊ុន Nokia ឲ្យបង្វែរពីការប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Symbian មកជាប្រព័ន្ធប្រតិបតិ្តការ Windows Phone វិញ ហើយរៀបចំគំរោងដាក់លក់ទូរស័ព្ទប្រភេទថ្មីនេះក្នុងកំឡុងចុងឆ្នាំ 2011។
មុននឹងទទួលតំណែងជា CEO នៅក្រុមហ៊ុន Nokia លោក Stephen ធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុន Microsoft ពីខែ មករា ឆ្នាំ 2008 ដល់ខែ កញ្ញា ឆ្នាំ 2010 ហើយមានតួនាទីជាប្រធានផ្នែក Business Division ដោយទទួលខុសត្រូវលើ Software ទាក់ទងនឹងជំនួញ និង Microsoft Office។ មកដល់ខែ កុម្ភៈ ឆ្នាំ 2011 ក្រោយពេល ដែលគាត់បានឈានជើងចូលកាន់ក្រុមហ៊ុន Nokia បានមិនយូរប៉ុន្មានគាត់បានបង្កើតយុទ្ធសាស្រ្តថ្មីមួយ ដោយដឹកនាំក្រុមហ៊ុន Nokia ឲ្យបង្វែរពីការប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Symbian មកជាប្រព័ន្ធប្រតិបតិ្តការ Windows Phone វិញ ហើយរៀបចំគំរោងដាក់លក់ទូរស័ព្ទប្រភេទថ្មីនេះក្នុងកំឡុងចុងឆ្នាំ 2011។
កំឡុងពេលមុនការបើកបង្ហាញទូរស័ព្ទ Windows Phone
ក្នុងកំឡុងពេល ដែលលោក Stephen Elop ចូលកាន់តំណែងជា CEO ក្នុងក្រុមហ៊ុន Nokia ដំបូងៗ ក្រុមហ៊ុន Nokia នៅតែបន្តបើកបង្ហាញ និងដាក់លក់ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Symbian ដដែល ដោយមានជាច្រើនម៉ូដែលដូចជាៈ Nokia C7, Nokia C6-01, Nokia C5-03 និងNokia E7 ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Nokia ថែមទាំងដាក់លក់ទូរស័ព្ទ Nokia X7-00 ដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Symbian Anna ថ្មី និងទូរស័ព្ទស៊ីម 2 ម៉ូដែល Nokia C2-03និង Nokia X1-01 ផងដែរ។
ព្រឹតិ្តការណ៍ Nokia N9
ទោះបីជាលោក Stephen Elop បានបង្វែរយុទ្ធសាស្រ្តមកប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Windows Phone ជំនួសឲ្យប្រព័ន្ធប្រតិបតិ្តការ Symbian ក៏ដោយ។ ប៉ុន្តែលោក Stephen និងក្រុមហ៊ុន Nokia មិនបានបោះបង់ចោលប្រព័ន្ធប្រតិបតិ្តការ MeeGo ដែលក្រុមហ៊ុន Nokia បានខិតខំអភិវឌ្ឍន៍អស់មួយរយៈមុននោះទេ។ ម្យ៉ាងទៀត ក្រុមហ៊ុន Nokia ថែមទាំងបាននាំយកប្រព័ន្ធប្រតិបតិ្តការ MeeGo នេះ មកបំពាក់លើទូរស័ព្ទ Nokia N9 ស៊េរីថ្មី ដែលមានរូបរាងស្អាតប្លែក និងជាទូរស័ព្ទ Touchscreen មួយរយភាគរយមុនដំបូងគេបង្អស់។ ទូរស័ព្ទ Nokia N9 ដ៏ថ្មីស្រឡាងនេះ បានបើកសម្ពោធកាលពីពេលកន្លងមកក្នុងប្រទេសជាច្រើនដូចជាៈ ម៉ាលេស៊ីឌូបៃ រុស្ស៊ីនិងសឹង្ហបុរី រួមទាំងបើកបង្ហាញក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី 22 ខែ កញ្ញា ឆ្នាំ 2011 កន្លងទៅនេះផងដែរ។
Nokia World 2011
ក្រោយពេល ដែលលោក Stephen Elop បង្ហើបប្រាប់ថាក្រុមហ៊ុន Nokia នឹងធ្វើការដាក់លក់ទូរស័ព្ទ Nokia ដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Windows Phone នៅចុងឆ្នាំ 2011 បានមិនយូរប៉ុន្មាន។ នៅទីបំផុត ក្នុងកម្មវិធី Nokia World 2011 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី 26-27 ខែ តុលា ឆ្នាំ 2011 នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកន្លងមកនេះ លោក Stephen Elop បានឡើងថ្លែងសន្ទរកថាបើកបង្ហាញទូរស័ព្ទ Windows Phone ម៉ូដែល Nokia Lumia 800 និង Nokia Lumia 700 ចំពោះមុខភ្ញៀវកិត្តិយសជាង 3000 នាក់ មកពី 70 ប្រទេសជុំវិញពិភពលោក។ ក្នុងការបើកបង្ហាញទូរស័ព្ទ Nokia Lumia 800និង Nokia Lumia 700 ថ្មីនេះ លោក Stephen Elop បានថ្លែងប្រាប់អ្នកចូលរួមកម្មវិធីថា Lumia គឺជាទូរស័ព្ទ Windows Phone ពិតប្រាកដមុនដំបូងគេបង្អស់ ហើយមានទំងន់ស្រាល និងជាផលិតផលថ្មីស្រឡាងរបស់ក្រុមហ៊ុន Nokia។
ឧបករណ៍ Tablet
កាលពីដើមខែ វិច្ឆិកា កន្លងមកនេះ លោក Stephen Elop បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ដោយបង្ហើបប្រាប់ថា ក្រុមហ៊ុន Nokia ប្រហែលជាចាប់អារម្មណ៍លើឧបករណ៍ Tablet ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 8។ រីឯការផ្តល់បទសម្ភាសន៍មួយទៀតជាមួយសារព័ត៌មាន The Financial Times វិញ លោកបានពោលថា “យើងមិនទាន់បានដាក់ផែនការណ៍ទាក់ទងនឹងឧបករណ៍ Tablet នៅឡើយទេ តែយើងអាចប្រាប់បានត្រឹមថា មានរបស់ខ្លះគួរឲ្យភ្ញាក់ផ្អើលទាក់ទងនឹង Windows Phone រួមទាំង Windows 8 ដែលក្រុមហ៊ុន Microsoft បានបង្កើតឡើងសំរាប់ប្រើប្រាស់លើឧបករណ៍ Tablet និងកុំព្យូទ័រផងដែរ។ ”ការផ្តល់បទសម្ភាសន៍របស់គាត់ហាក់ដូចជាបង្កប់អត្ថន័យថា ក្រុមហ៊ុនអាចនឹងផលិតឧបករណ៍ Tablet ដំណើរការដោយ Windows 8 ក្នុងពេលអនាគត តែនៅមិនទាន់មានភាពច្បាស់លាស់នោះទេ។
ការសិក្សា
ឆ្នាំ 1981 លោក Stephen Elop បានសិក្សាផ្នែកវិស្វកម្មកុំព្យូទ័រ និងគ្រប់គ្រងនៅមហាវិទ្យាល័យ McMaster នៅឯ Hamilton ក្នុងខេត្ត Ontario ប្រទេសកាណាដា ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រក្នុងឆ្នាំ 1986 ដោយជាប់ចំណាត់លេខទី 2 ប្រចាំថ្នាក់របស់គាត់។ ជាងនេះទៅទៀត លោក Stephen Elop បានឆ្លៀតពេលជួយតំរៀបខ្សែកាប Ethernet ជុំវិញបរិវេណមហាវិទ្យាល័យ ដើម្បីបង្កើតបណ្តាញអិុនធើណែតមួយ ក្នុងចំណោមបណ្តាញអិុនធើណែតមុនដំបូងគេបង្អស់ ក្នុងប្រទេសកាណាដា។
ជីវិតផ្ទាល់ខ្លួន
លោក Stephen Elop កើតនៅថ្ងៃទី 31 ខែធ្នូឆ្នាំ 1963 ដោយបច្ចុប្បន្ននេះមានអាយុ 47 ឆ្នាំហើយមានដើមកំណើតនៅឯ Ancaster ក្នុងខេត្ត Ontario ប្រទេសកាណាដា។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Nancy Elop ដោយមានកូនចំនួន 5 នាក់ ក្នុងនោះរួមមានកូនភ្លោះចំនួន 3 នាក់ផងដែរ។ លោក Stephen Elop និងភរិយាបានសុំកូនស្រីម្នាក់ពីប្រទេសចិនយកមកចិញ្ចឹមខណៈពេលរស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែប្រទេសកាណាដាបានបដិសេធមិនព្រមផ្តល់សញ្ជាតិដល់កូនស្រីម្នាក់នោះ ម្ល៉ោះហើយ គាត់បានប្តឹងគ្រប់វិធីទៅកាន់ការិយាល័យនាយករដ្ឋមន្រ្តី ហើយបានឈ្នះក្តីនៅទីបំផុត។
បទពិសោធន៍- មានមុខងារជាប្រធាន និងជាCEO ប្រចាំក្រុមហ៊ុន Nokia: ចាប់ពីខែ កញ្ញា មកទល់ពេលបច្ចុប្បន្ន (1 ឆ្នាំ 3ខែ)
- មានមុខងារជាប្រធានប្រចាំក្រុមហ៊ុន Microsoft: ចាប់ពីខែ មករា ឆ្នាំ 2008 ដល់ខែ កញ្ញា ឆ្នាំ 2010 (2 ឆ្នាំ 9 ខែ)
- មានមុខងារជា COO (Chief Operating Officer)ក្នុងក្រុមហ៊ុន Juniper Networks: ចាប់ពីខែ មករា ឆ្នាំ 2007 ដល់ខែ មករា ឆ្នាំ 2008 (1 ឆ្នាំ)
- មានមុខងារជាប្រធានក្នុងក្រុមហ៊ុន Adobe Systems: ចាប់ពីខែ ធ្នូ ឆ្នាំ 2005 ដល់ខែ ធ្នូ ឆ្នាំ 2006 (1 ឆ្នាំ)
- មានមុខងារជា CEO និងការងារផ្សេងទៀតក្នុងក្រុមហ៊ុន Macromedia: ចាប់ពីខែ មិនា ឆ្នាំ 1998 ដល់ ខែ ធ្នូ ឆ្នាំ 2005 (7 ឆ្នាំ 10 ខែ)
- មានមុខងារជាCIO ក្នុងក្រុមហ៊ុន Boston Chicken, Inc. ពីឆ្នាំ 1992 ដល់ 1998 (6 ឆ្នាំ)
- មានមុខងារជាCIO ក្នុងក្រុមហ៊ុន Boston Chicken, Inc. និង EINSTEIN Brothers Bagels, Inc. ឆ្នាំ 1994 ដល់ 1997 (3 ឆ្នាំ)
Post a Comment