លោក Peter Chou កាន់មុខតំណែងជាCEO ប្រចាំនៅក្រុមហ៊ុន HTC (High Tech Computer Corporation) ដោយលោកបានធ្វើការក្នុងក្រុមហ៊ុននេះចាប់តាំងពីក្រុមហ៊ុន HTC ទើបតែចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ 1997 មកម្ល៉េះ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក Peter Chou ក្រុមហ៊ុន HTC បានក្លាយទៅជាអ្នកដឹកនាំទីផ្សារពិភពលោកលើផ្នែកទំនាក់ទំនងឥតខ្សែ។ លោក Peter Chou មានបទពិសោធន៍ជាង 20 ឆ្នាំ លើវិស័យឧស្សាហកម្ម IT ហើយបានបង្កើតយុទ្ធសាស្រ្តល្អៗ ប្រកបដោយភាពជាអ្នកដឹកនាំ និងស្នាដៃជំនួញជាច្រើន។ ក្នុងកំឡុងពេល ដែលគាត់កាន់តំណែង ក្រុមហ៊ុន HTC បានលូតលាស់រហូតក្លាយទៅជាអ្នកផលិត និងរចនាទូរស័ព្ទ PDA និង Smartphone ដ៏ធំបំផុតនៅលើពិភពលោក។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក Peter Chou ក្រុមហ៊ុន HTC បានក្លាយទៅជាអ្នកដឹកនាំទីផ្សារពិភពលោកលើផ្នែកទំនាក់ទំនងឥតខ្សែ។ លោក Peter Chou មានបទពិសោធន៍ជាង 20 ឆ្នាំ លើវិស័យឧស្សាហកម្ម IT ហើយបានបង្កើតយុទ្ធសាស្រ្តល្អៗ ប្រកបដោយភាពជាអ្នកដឹកនាំ និងស្នាដៃជំនួញជាច្រើន។ ក្នុងកំឡុងពេល ដែលគាត់កាន់តំណែង ក្រុមហ៊ុន HTC បានលូតលាស់រហូតក្លាយទៅជាអ្នកផលិត និងរចនាទូរស័ព្ទ PDA និង Smartphone ដ៏ធំបំផុតនៅលើពិភពលោក។
កិត្តិសព្ទដ៏ល្បីល្បាញ
លោក Peter Chou ត្រូវបានទទួលស្គាល់ជាបុគ្គល ដែលមានគំនិតច្នៃប្រឌិត និងមានចក្ខុវិស័យខ្ពស់ទាក់ទងនឹងឧស្សាហកម្មទូរស័ព្ទ ដោយទទួលបានពានរង្វាន់ជាច្រើនដូចជាៈ បុគ្គល ដែលមានឥទ្ធិពលបំផុតផ្នែកទូរស័ព្ទចំណាត់ថ្នាក់លេខ 5 ពីទស្សនាវដ្តី Laptop រួមជាមួយពានរង្វាន់ Wireless Week Leadership Award ក្នុងឋានៈជាអ្នក ដែលទទួលបានជោគជ័យខ្ពស់ផ្នែក Mobile Communication និងពានរង្វាន់អ្នកគ្រប់គ្រង ដែលមានឥទ្ធិពលបំផុតផ្នែកបច្ចេកវិទ្យាចំណាត់ថ្នាក់លេខ 13 ពីទស្សនាវដ្តី T3។ បន្ថែមពីលើនេះ ក្រុមហ៊ុន HTC ក៏ទទួលបានពានរង្វាន់ផ្សេងៗ បន្ថែមទៀតដូចជាៈ ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមក្រុមហ៊ុន IT ធំៗ ចំនួន 100 ទូទាំងពិភពលោក ពីសារព័ត៌មាន Business Week និងជាប់ក្នុងចំណោមកំពូលក្រុមហ៊ុនទាំង 5 នៅអាស៊ីផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន HTC បានជាប់ចំណាត់ថ្នាក់លេខ 31 ក្នុងចំណោមក្រុមហ៊ុន 50 ដែលមានការច្នៃប្រឌិត និងកែប្រែផលិតផលបានល្អបំផុតនៅលើពិភពលោក ពីទស្សនាវដ្តី Fast Company និងទស្សនាវដ្តី MIT Technology Review។
ការសិក្សា
លោក Peter Chou បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអេឡិចត្រូនិចពីសកលវិទ្យាល័យ National Taiwan Ocean University ក្នុងឆ្នាំ1985 និងបានចូលរៀន MBA នៅសកលវិទ្យាល័យ National Chengchi University ក្នុងឆ្នាំ2003។ លើសពីនេះលោក Peter Chou បានបញ្ចប់ការសិក្សាផ្នែក Advanced Management Program ពីសាលារៀន Harvard Business School ក្នុងឆ្នាំ 2006 ផងដែរ។ ក្នុងពេលទំនេរ លោក Peter Chou ចូលចិត្តអានសៀវភៅ ទស្សនាសិល្បៈ និងស្តាប់បទចំរៀងបែបបុរាណ។
មុខនាទី
ក្រៅពីមានតួនាទីជួយបង្កើត Hardware និង Software ថ្មីៗក្នុងក្រុមហ៊ុន HTC ហើយនោះលោក Chou បានជួយចងសម្ព័ន្ធភាពរវាងក្រុមហ៊ុន HTC ជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទក្នុងសហរដ្ឋអាមេរិកផងដែរ។ ហេតុនេះហើយ ទើបសមិទ្ធិផលទូរស័ព្ទរបស់ក្រុមហ៊ុន HTC ក្នុងពេលបច្ចុប្បន្ន បានជាប់កិច្ចសន្យាយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទចំនួន 2 ទាំងក្នុង និងក្រៅប្រទេស។ ដោយសារបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពីសាលារៀន Harvard Business School ម្ល៉ោះហើយ លោក Peter Chou មានការយល់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទទាំងក្នុងស្រុកនិងក្រៅស្រុក។
បទពិសោធន៍
- លោក Peter Chou បានសហការណ៍គ្នាជាមួយអ្នកស្រី Cher Wang និងលោក HT Cho បង្កើតក្រុមហ៊ុន HTC នៅក្នុងឆ្នាំ 1997
- មានតួនាទីជាប្រធាន និង CEO ប្រចាំក្រុមហ៊ុន HTC តាំងពីឆ្នាំ 1997 រហូតមកទល់ពេលបច្ចុប្បន្ននេះ (1997-2012)
ទំនាក់ទំនង
នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ លោក Peter Chou មានមិត្តរួមការងារជាច្រើនដល់ទៅ 10,686 នាក់ ស្ថិតនៅក្រុមហ៊ុនចំនួន 804 ផ្សេងៗគ្នា ដោយមានទីតាំងនៅ 101 ប្រទេសឯណោះ។
Tablet ស៊េរីថ្មី
កាលពីពេលកន្លងទៅថ្មីៗនេះ លោក Peter Chou បានផ្តល់បទសម្ភាសន៍ថា ខាងក្រុមហ៊ុន HTC មានគំរោងផលិត និងដាក់លក់ Tablet ស៊េរីថ្មីរបស់ខ្លួន ដោយមានភាពខុសប្លែកពី Tablet ដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Android ដែលកំពុងដាក់លក់នៅលើទីផ្សារ។ Tablet ស៊េរីថ្មីនេះ នឹងបំពាក់មកនូវ HTC Sense UI រួមជាមួយប្រព័ន្ធប្រតិបតិ្តការ Android Ice Cream Sandwich ប្រកបដោយសមត្ថភាពខ្ពស់ តែលោក Peter Chou មិនបានបញ្ជាក់ទេថា Tablet ស៊េរីថ្មីនេះ នឹងដាក់លក់នៅពេលណានោះទេ។
ក្រុមហ៊ុន HTC
ឧស្សាហកម្មៈ ទូរគមនាគមន៍
បង្កើតៈ ឆ្នាំ 1997
ទីស្នាក់ការធំៈ ទីក្រុង Taoyuan តៃវ៉ាន់
បុគ្គលសំខាន់ៈ អ្នកស្រី Cher Wangមានតួនាទីជាប្រធានស្រី
លោក Peter Chou មានតួនាទីជា CEO (Chief Executive Officer) នាយកប្រតិបតិ្ត និងប្រធាន
Fred Liu មានតួនាទីជា COO (Chief Operating Officer)
ផលិតៈ ទូរស័ព្ទ Smartphone និង Tablet
ប្រព័ន្ធប្រតិបតិ្តការៈ មុនដំបូងក្រុមហ៊ុន HTC ផលិតទូរស័ព្ទ Smartphone ដោយពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Windows Mobile របស់ក្រុមហ៊ុន Microsoft។ ប៉ុន្តែមកដល់ឆ្នាំ 2009 ក្រុមហ៊ុន HTC បានបង្វែរមកប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Android ភាគច្រើន។ ក្នុងឆ្នាំ 2010 ទើបក្រុមហ៊ុន HTC ត្រឡប់មកផលិតទូរស័ព្ទ Smartphone ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone របស់ក្រុមហ៊ុន Microsoft ម្តងទៀត។
ប្រាក់ចំណូលៈ 11.95 កោដដុល្លារ (ត្រីមាសទី 3 ឆ្នាំ 2011)
បុគ្គលិកៈ 12,943 នាក់(ទិន្នន័យទទួលបានកាលពីថ្ងៃទី 31 ខែ មិនា ឆ្នាំ 2011)
គេហទំព័រៈ www.htc.com
Post a Comment