3
លោកអ្នក​ប្រហែល​ជា​ធ្លាប់​លឺ ឬ​ដឹង​ខ្លះ​រួច​មក​ហើយនូវ​ពាក្យ​ថា Root ឬ Root Phone សម្រាប់​ទូរ​ស័ព្ទ​ដៃ​ប្រភេទ Android ។ វាមិន​មែន​ជា​រឿង​ស្មុគ​ស្មាញ​ដែល​ពិបាក​យល់​អ្វី​ឡើយ ខាងក្រោម​នេះ សំបុកអាយធី នឹង​បង្ហាញ​ជូន​នូវ​គន្លឹះ​ និង​វិធី​មួយ​ចំនួន​ក្នុង​ការ Root ទូរស័ព្ទ​ដៃ ឬ​ឧបករណ៍​ដែល​ដំណើរ​ការ​ជាមួយ Android ដូច​ជា Tablet ជាដើម ។ លោកអ្នក​អាច​អនុវត្តន៍ ដោយ​ខ្លួន​ឯង និង​ចំណាយ​ពេល​​តែ​មួយ​ភ្លែត​​តែ​ប៉ុន្នោះ ។


បន្ទាប់​ពី​ Root ទូរស័ព្ទ​លោកអ្នកហើយ អ្នក​នឹង​មាន​សិទ្ធិ​ពេញ​លេញ ក្នុងការ​​ដំណើរ​ការកម្មវិធី​នានា ដែល​ទាម​ទារ​ឲ្យ​ Root ទូរស័ព្ទ​មុន​នឹង​អាច​ដំឡើង ឬ​ប្រើប្រាស់​បាន ។ កម្មវិធី​ទាំងនោះ នឹង​អាច​បិទ​​ bloatware – ត្រួត​ពិនិត្យ​ការ​អនុញ្ញាត​សិទ្ធិ​របស់​កម្មវិធី (app permissions) – អាច​បើក ការ​ភ្ជាប់​ពី​ឧបករណ៍​មួយ​ទៅ​មួយ​ទៀត (tethering) ហើយ​នឹង​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត ។
ក. ហេតុអ្វី​ចាំបាច់ “Root” ?
មូល​ដ្ឋាន​គ្រឺះ​របស់ Android គឺ Linux ។ នៅ​លើ​ប្រព័ន្ធ​ដំណើរ​ការ Linux User Root គឹ​អាច​មាន​សិទ្ធិ​ពេញ​លេញ​ក្នុងការ​ប្រើ​ប្រាស់ និង​ការ​កំណត់នានា ប្រៀប​ដូច​ជា User Administrator នៅ​ក្នុង Windows ដូច្នោះ​ដែរ ។ User Root អាច​ចូលទៅ​ដំណើរ​ការ​ប្រព័ន្ធ​ទាំង​មូល (Operating System) និង​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង ។ ជា​ធម្មតា​ទូរស័ព្ទ ឬ​ឧបករណ៍​ដែល​ដំណើរ​ការ​លើ Android មិន Root ជា​ស្រេច នៅពេល​ទិញ​មក​ដំបូង​នោះទេ ហើយ​ប្រសិន​សិន​បើ​ឧបករណ៍ ឬ​ទូរស័ព្ទ​នោះ​បាន Root ហើយ ខាង​ក្រុមហ៊ុន និង​ហាង​ទូរស័ព្ទ នឹង​មិន​ធានា​នូវ​រាល់​បញ្ហា​ដែល​អាច​កើត​មានឡើង​ក្រោយ​ពេល Root នោះទេ មានន័យថា លោកអ្នក​នឹង​បាត់​បង់​ការធានា​ពី​អ្នកលក់ ។
ប្រសិន​បើ​គ្មាន​ការ​ចាំបាច់ លោកអ្នក​មិន​ត្រូវ Root ទូរស័ព្ទ ឬ​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ Android ជាដាច់ខាត​នោះឡើយ ។
ឧទាហរណ៍៖ កម្មវិធី​កម្ចាត់ និង​ការពារ​មេរោគ ​Avast សម្រាប់ Android ទាម​ទារ​ឲ្យ​លោកអ្នក Root ទូរស័ព្ទ មុននឹង​អាច​ដំណើរ​ការ​កម្មវិធី​នេះបាន ព្រោះថា Firewall (ការ​កំណត់​សុវត្ថិភាព) ត្រូវ​បាន​ផ្តល់​សិទ្ធិសម្រាប់ទូរស័ព្ទ ដែល Root ហើយ​តែប៉ុន្នោះ ។


ខ. សូម​ចំណាំ​មុននឹង​សម្រេច​ចិត្ត Root



មុននឹង​លោកអ្នក​សម្រេច​ចិត្ត​ច្បាស់​លាស់​ថា នឹង Root ទូរស័ព្ទ ឬ Tablet របស់​អ្នក សូម​ចំណាំ​នូវ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖
ការធានា (Warranty) – ហាង​ទូរស័ព្ទ ឬ​ក្រុម​ហ៊ុន​ភាគច្រើន នឹង​មិន​ទទួល​ធានា​ថា ទូរស័ព្ទ​អ្នក​ក្រោយ​ពេល Root ហើយ​អាច​នឹង​មាន​បញ្ហា ឬ​អត់​នោះទេ ។ តែ​ជា​ការពិត ការ Root នឹង​មិន​ប៉ះពាល់​ដល់​ផ្នែក​រឹង (Hardware) នៃទូរស័ព្ទ​ដោយ​ផ្ទាល់​នោះទេ ។ លោកអ្នកនៅ​តែ​អាច “unroot” ទូរស័ព្ទ ឬ tablet មក​ដើម​វិញ​បាន ដោយ​គ្មាន​នរណា​ដឹង​ថា អ្នក​ធ្លាប់ Root ឬ​អត់​ឡើយ ។
សុវត្ថិភាព (Security) – ការ​ចំណាយ​ប្រាក់​ទិញ​កម្មវិធី ឬ​របស់​របស​មួយ​ចំនួន​តាម​អនឡាណ ដូចជា​ការ​ប្រើប្រាស់ Google Wallet ដែល​អាច​មាន​ចម្លោះ​ប្រហោង​សម្រាប់​អ្នក​ដែល​​ប្រើប្រាស់ ទូរស័ព្ទ Root ហើយ​ទិញ​ទំនិញ​តាម​គណនី ​Google ។ លោកអ្នក​នឹង​ទទួល​បាន​ការ​ព្រមាន​ពី Google Wallet ប្រសិន​បើ​អ្នក​បាន Root ទូរស័ព្ទ ហើយ​ប្រើប្រាស់​សេវា​នេះ ។
គាំង​លែង​ដំណើរ​ការ (Bricking) – ការ Root ទូរស័ព្ទ ឬ Tablet គឺ​ជា​ដំណើរ​ការ​ដ៏​ប្រុង​ប្រយ័ត្ន និង​ងាយ​មាន​បញ្ហា​នៅ​អំឡុង​ពេល​ Root ឬ Jailbreak សម្រាប់​ iPhone ។ លោកអ្នក​ត្រូវ​ប្រាកដ​ថា ដំណើរ​ការ​នីមួយៗ នៃ​ការ Root បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ និង​ស្រប​តាម​អ្វី​ដែល​គេ​បាន​បង្ហាញ ដូចជា​ការ​ប្រើប្រាស់ Custom ROM ដើម្បី​ដំឡើងកំណែប្រែ Android ពី ទាប​ទៅ​ខ្ពស់ (ពី 2.3.6 ទៅ 4.1.2) ជាដើម ។
គ. ការ​ដំឡើង
ជា​ទូទៅ​ការ Root គឺ​ជា​ការ​អនុវត្តន៍​ដោយ​ចុច​តែ​មួយដង (Single Click) ជា​ការស្រេច តែ​យ៉ាងណា​ លោកអ្នក​នូវ​តែ​ត្រូវ​ការ​ដឹង​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម៖
ទាញយក និង​ដំឡើង Java JDK និង Android SDK លើ​កុំព្យូទ័រ​មុននឹង​ដំណើរ​ការ Root ដោយ Java ត្រូវ​តែ​ដំឡើង​ មុននឹង​ដំឡើង Android SDK ។
ដាក់​ឲ្យ​ដំណើរ​ការ (Enable) USB debugging លើ​ទូរស័ព្ទ Android ដោយ​ចូល​ទៅ​កំណត់​ត្រង់ Settings => Applications => Development ។


សូម​ភ្ជាប់ទូរស័ព្ទ Android និង​កុំព្យូទ័រ (Windows) តាម​រយៈ​ខ្សែ USB

លោកអ្នក​នឹង​ត្រូវ​ការ USB Drivers សម្រាប់​ឲ្យ​ទូរស័ព្ទ និង​កុំព្យូទ័រ​អាច​ស្គាល់គ្នា នៅពេល​ភ្ជាប់​ដោយ​ខ្សែ USB ។ កម្មវិធី SuperOneClick អាច​នឹង​ធ្វើ​ការ​ដំឡើង​ដោយ​ស្វ័យ​ប្រ​វត្តិ ទៅលើ​កុំព្យូទ័រ​នូវ​ USB Driver ដែល​ត្រូវ​ការ​សម្រាប់​ប្រភេទ​ទូរស័ព្ទ​នីមួយៗ ។ លោកអ្នក​ក៏អាច​ស្វែងរក​ USB Drivers សម្រាប់​ទូរស័ព្ទ​ ឬ Tablet អ្នក​តាម​គេហ​ទំព័រ​ដើម​នៃឧបករណ៍​នោះបាន​ផង​ដែរ ។
ឃ. ដំណើរ​ការ Root ជាមួយ SuperOneClick

លោកអ្នក​អាច​ស្វែងរក និង​ទាញយក SuperOneClick នៅ​ឯ shortfuse.org ដែល​ជា​គេហទំព័រ​ដើម និង​ផ្លូវការ​​នៃ SuperOneClick ។ បន្ទាប់​ពី​ទាញ​យកហើយ សូម​ដំណើរ​ការ​កម្មវិធី SuperOneClick.exe ។


សូម​ចុចលើ​ប៊ូតុង Root នៅ​ក្នុង​ផ្ទាំង SuperOneClick វានឹង​ដំណើរ​ការ​ភ្លាមៗ ។



សូម​ចុច​សាកល្បង​ដំណើរ​ការ “Run a test” ដោយចុច​លើ​ប៊ូតុង Yes ដូច​រូប​ខាងក្រោម ។


វានឹង​ Restart ទូរស័ព្ទ​បន្ទាប់​ពី​ Root ហើយ
ង. Superuser
កម្មវីធី SuperOneClick នឹង​ដំឡើង​កម្មវិធី SuperUser ដោយ​ស្វ័យ​ប្រវត្តិ ដែល​មាន​សិទ្ធិ​ក្នុងការ​អនុញ្ញាត និង​មិន​អនុញ្ញាត​ឲ្យ​កម្មវិធីណាមួយ​អាច​ដំណើរ​ការ​ជា​លក្ខណៈ Super User (មាន​សិទ្ធិ​ស្មើ​នឹង Administrator​ ដែល​អាច​ប្រើ​ប្រព័ន្ធ​ខាង​ក្នុង​បាន) ។ យ៉ាងណាមិញ លោកអ្នក​ក៏អាច​​​ស្វែង​រក​កម្មវិធី Super User បាន​នៅ Google Play ប្រសិន​បើ​ទូរស័ព្ទ ឬ​ឧបករណ៍​អ្នក​មិន​ទាន់​បាន​ដំឡើង ហើយ​វា​ដំឡើង​បាន​នៅ​តែ​លើ​ទូរស័ព្ទ ឬឧបករណ៍​ដែល​ Root ហើយ​តែប៉ុន្នោះ​​ ។


សាកល្បង​ដំឡើង​កម្មវិធី Avast ដើម្បី​បញ្ជាក់​ថា ​អ្នក​បាន​ Root ដោយ​ជោគជ័យ
ជាចុងក្រោយ លោកអ្នក​នឹង​ទទួល​បាន​ទូរស័ព្ទ និង​ឧបករណ៍​ដែល​បាន​ Root ហើយ និង​មាន​សិទ្ធិ​ពេញ​លេញ ក្នុងការ​ដំណើរ​ការ​កម្មវិធី​ណាក៏ដោយ ជាពិសេស​កម្មវិធី​ដែល​ទាម​ទារ​សិទ្ធិ​ក្នុងការ​ដំណើរ​ការ​ជាមួយ ​Rooted Device ។ សម្រាប់​បញ្ហា សំណួរ និង​ចម្ងល់​នានា សូម​ដាក់​មតិ នៅ​ក្នុង​ប្រអប់​ខាងក្រោម ។  

ប្រភពឯកសារៈ http://happykonkhmer.blogspot.com

Post a Comment

  1. This comment has been removed by the author.

    ReplyDelete
  2. តើការណែនាំខាងលើអាចប្រើបានលើទូរស័ព្ទគ្រប់ម៉ូឌែលដែរអត់បង

    ReplyDelete
  3. បាទអគុណ សម្រាប់ការ Root ទូរស័ព្ទប្រភេទ Android OS គឺដូចគ្នាតាមវិធីខាងលើ
    តែសម្រាប់កម្មវិធីអាចនឹងពុំមានប្រសិទ្ធភាព យើងអាចប្រើកម្មវិធី kingoRoot ទាញយកពីគេហទំព័រ https://www.kingoapp.com កម្មវិធីនេះ Support បានទូរស័ព្ទច្រើនស៊េរី និងច្រើនម៉ូដែល

    ReplyDelete

 
Top