0


បច្ចុប្បន្ន​ទូរស័ព្ទ​ទំនើប​​ដែល​ដំណើរការ​​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android កំពុង​​​​​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ប្រើ​ប្រាស់​យ៉ាង​ច្រើន​ក្នុង​ប្រទេស​ កម្ពុជា ​​ដោយ​ហេតុ​ថា ​​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ​​​បាន​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​ដែល​ងាយ​ស្រួល​​​ប្រើ​ និង​សំបូរ​ទៅ​ដោយ​កម្មវិធី​​រាប់​មិន​អស់ ។
lg_optimus_black

ជា​ការ​ពិត​ថ្វី​បើ Android ហាក់​ត្រូវ​បាន​ក្លាយ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទី​មួយ​ដែល​មាន​អ្នក​ប្រើ​ ច្រើន​ជាង​គេ ប៉ុន្តែ​សម្រាប់​ប្រជា​ជន​ខ្មែរ ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​នេះ គឺ​ពុំ​សូវ​ទទួល​បាន​​ការ​ពេញ​ចិត្ត​ទាំង​ស្រុង​​នៅ​ឡើយ​ទេ ​ដោយ​ហេតុ​ថា ​មាន​ឧបករណ៍​ជា​ច្រើន​ដែល​ដំណើរការ​ដោយ Android កំណែ​ទាប​គឺ ​​មិន​អាច​អាន និង​សរសេរ​ពុម្ព​អក្សរ​ខ្មែរ​បាន ។​
តាម​ធម្មតា​សម្រាប់​ឧបករណ៍​ដែល​ដំណើរការ​ដោយ Android 4.0 ឡើង​ទៅ ​ បន្ទាប់​ពី​ root បាន​ហើយ​នោះ​​ គេ​នឹង​អាច​អាន​ និង​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ឧបករណ៍​ទាំង​នោះ​ហើយ ។ យ៉ាង​ណា​មិញ​ចំពោះ​ Android 4.1 ឡើង​ទៅ​ គេ​អាច​អាន​​ និង​សរសេរ​អក្សរ​ខ្មែរ​​បាន​ទាំង​ស្រុង​ដោយ​ពុំ​ចាំ​បាច់​ root ឧបករណ៍​នោះ​ទេ ដោយ​គ្រាន់​តែ​ដំឡើង​កម្មវិធី khmer.apk​ និង​ដំឡើង​ក្ដារ​ចុច​ខ្មែរ​​ណា​មួយ​សម្រាប់​ Android ។ លើស​ពី​នេះ ចំពោះ​ Android 4.4 KitKat ​​ថ្មី​ចុង​ក្រោយ គឺ​ត្រូវ​បាន​ខ្ចប់​មក​ជា​មួយ​​នូវ​​ពុម្ព​អក្សរ​ និង​ក្ដារ​ចុច​ខ្មែរ​ រួច​ជា​ស្រេច​ ដែល​ផ្ដល់​ភាព​កាន់​តែ​ងាយ​ស្រួល​ដល់​អ្នក​ប្រើ ប៉ុន្តែ​ចំពោះ​ឧបករណ៍​ដែល​អាច​ដំណើរការ​ដោយ​​ប្រព័ន្ធ​​ថ្មី​នេះ គឺ​មាន​តិច​តួច​បំផុត លើក​លែង​តែ​ឧបករណ៍​​ថ្មីៗ ដែល​ក្រុមហ៊ុន​នីមួយៗ​ត្រៀម​ចេញ​​ក្នុង​ពេល​ខាង​មុខ​សម្រាប់ ​​ឆ្នាំ​ ២០១៤ នេះ ។ ដោយ​ឡែក​​ ឧបករណ៍​ដែល​ដំណើរការ​ដោយ Android 2.0  រហូត​ដល់ Android 3.x គឺ​ពិត​ជា​ពិបាក​​បន្តិច​​​ក្នុង​ការ​ដំឡើង​ពុម្ព​អក្សរ​ និង​ក្ដារ​ចុច​ខ្មែរ ដោយ​ហេតុ​ថា ​ក្រោយ​ពេល​បាន​ root និង​ដំឡើង​ពុម្ព​អក្សរ​ខ្មែរ​រួច​មាន​ឧបករណ៍​ជា​ច្រើន​​មិន​អាច​​មើល និង​​សរសេរ​អក្សរ​ខ្មែរ​នោះ​​ទេ ។
ខាង​ក្រោម​គឺ ជា​​វិធី​សាស្ត្រ​ដែល​អាច​ជួយ​ឲ្យ​ឧបករណ៍​អ្នក​ដែល​ដំណើរការ​ដោយ Android 2.x ​ឬ 3.x អាច​អាន និង​សរសេរ​អក្សរ​ខ្មែ​រ​បាន ប៉ុន្តែ​មិន​​​បាន​ពេញ​លក្ខណៈ​នោះ​ទេ គឺ​មាន​ការ​រាយ​ប៉ាយ​​ចំពោះ​តួ​អក្សរ​នីមួយៗ ដែល​តម្រូវ​ឲ្យ​អ្នក​អាន និង​សរសេរ​អក្សរ​ខ្មែរ​ត្រូវ​​ស្គាល់​ពី​ដំណើរការ​នៃ​ Unicode ខ្មែរ ។
ដើម្បី​អាច​ដំឡើង​​ពុម្ព​អក្សរ​ខ្មែរ​បាន​ ជា​ដំបូង​ឧបករណ៍​របស់​​អ្នក​ត្រូវ​ root ជា​មុន​សិន ​ចំពោះ​កម្មវិធី​ប្រើ​​ដើម្បី​ root ​នៅ​​លើ​កុំព្យូទ័រ​មាន​ដូច​ជា​៖
  • Unlock Root : សម្រាប់ Android 2.2- 2.3 និង​ Android 4.0-4.03 ​គ្រាន់​តែ​ចុច​តែ​មួយ​ម្ដង (ទាម​ទារ​​ភ្ជាប់​ទៅ​កាន់​​អ៊ីន​ធឺណិត! ​ក្នុង​ករណី​មាន​ការ​ដំឡើង​ Unlock Root Pro សូម​ uninstall Pro ចេញ​ដោយ​ទុក​តែ Unlock Root) ។
  • SuperOneClick : ​ដំណើរការ​ដោយ​ពុំ​ចាំ​បាច់​​ភ្ជាប់​ទៅ​កាន់​អ៊ីធឺណិត !
ជំហាន​ root ៖
បន្ទាប់​ពី​ដំឡើង​កម្មវិធី​ដើម្បី root Android នៅ​ក្នុង​កុំព្យូទ័រ​​របស់​អ្នក​ហើយ ​សូម​៖
  • ​​​ធ្វើ​ការ​ដំឡើង​ Driver សម្រាប់ឧបករណ៍​របស់​អ្នក​ទៅ​តាម​ក្រុមហ៊ុន​ដែល​ជា​អ្នក​ផលិត​
  • ​បើក​ឲ្យ​ដំណើរការ Unknown sources (Settings-> Application)
  • ​បើក​ឲ្យ​ដំណើរការ​ USB Debugging (Settings-> Application-> Development)
  • ដំណើរការ​កម្មវិធី root
  • ​ភ្ជាប់​ខ្សែរ USB ពី​ឧបករណ៍​ទៅ​កាន់​កុំព្យូទ័រ​
  • ចុច​យក​ Root (សម្រាប់ Unlock Root និង SuperOneClick )
  • រង់​ចាំ​រហូត​ដល់​សម្រេច​
ការ​ដំឡើង​ពុម្ព​អក្សរ និង​ក្ដារ​ចុច​ខ្មែរ ៖
តម្រូវ​ការ​ :
  • ​ទាញ​យក​​ពុម្ព​អក្សរ​ខ្មែរ Nokora.ttf ឬ​ចូល​ទៅ​កាន់​កុំព្យូទ័រ “Control Panel\All Control Panel Items\Fonts” ជ្រើស​យក​ពុម្ព​អក្សរ​ខ្មែរ​​ណា​មួយ​ដែល​អ្នក​​ចូល​ចិត្ត​​​(​ដូច​ជា Khmer OS Battambang ជា​ដើម​)​ពី​កុំព្យូទ័រ ឬ​​ចូល​ទៅ​កាន់​ និង​ ​ចម្លង​​ទៅ​​​​ទុក​ក្នុង​ Folder ណា​មួយ​​ក្នុង​ SDcard របស់​ឧបករណ៍។
  • ប្រើ​កម្មវិធី​ File Manager ឬ​កម្មវិធី​ផ្សេង​ទៀត​ដែល​​មាន​ដំឡើង​ក្នុង​ឧបករណ៍ និង​​រៀប​ចំ​​កន្លែង​ folder សម្រាប់​ពុម្ព​អក្សរ​ដែល​អ្នក​ចង់​ដំឡើង​​
  • ​ប្រើ​កម្មវិធី TypeFresh ដើម្បី​​ដំឡើង​ពុម្ព​អក្សរ​
ការ​ដំឡើង​ពុម្ព​អក្សរ :
  • ​ដំណើរការ​កម្មវិធី TypeFresh
  • ចុច​​លើ​ Button Menu ​និង​យក Backup Fonts
  • ក្រោយ​ពី​ Backup ​សូម​ចុច​លើ DroidSansFallback.ttf
  • ចូល​ទៅ​កាន់ Folder ដែល​អ្នក​បាន​​រក្សារ​ពុម្ព​អក្សរ​ខ្មែរ និង​ជ្រើស​យក​ពុម្ព​អក្សរ​ដែល​ចង់​ដំឡើង​
  • ចុច​ Botton OK (ឧបករណ៍​ នឹង​ធ្វើ​ការ reboot)
  • ​បន្ទាប់​ពី​ reboot អ្នក​នឹង​អាច​អាន​អក្សរ​ខ្មែរ​​នៅ​លើ​ឧបករណ៍​អ្នក​​ហើយ​
ការ​ដំឡើង​ក្ដារ​ចុច​ខ្មែរ :
  •  ចូល​ទៅ​កាន់ Google Play Store
  • ស្វែង​រក​ពាក្យ “Khmer Keyboard”
  • ធ្វើ​ការ​ដំឡើង​ក្ដារ​ចុច​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​
  • ចូល​ទៅ​កាន់​ Settings-> Laguage & Keyboard settings ចុច​ធិច​លើ​​ឈ្មោះ​ក្ដារ​ចុច​ខ្មែរ​
  • ដើម្បី​អាច​ប្រើ​ក្ដារ​ចុច​ខ្មែរ​​នៅ​ពេល​ត្រូវ​ការ​វាយ​បញ្ចូល​អក្សរ សូម​ចុច​លើ​ប្រអប់​តែ​ត្រូវ​បញ្ចូល​អក្សរ​ឲ្យ​យូរ រហូត​លោត​ផ្ទាំង “Edit text” ដែល​ដាក់​ពាក្យ “Input method” និង​ជ្រើស​យក​​ឈ្មោះ​ក្ដារ​ចុច​ខ្មែរ​
ប្រភពឯកសារៈ http://www.propok.com

Post a Comment

 
Top